អ្នកស្រី ឆាយ ណាង បានជួបប្រទះនឹងកង្វះទឹកធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ ដែលបង្កការគំរាមកំហែងដល់កមុខរបរចិញ្ចឹមជីវិត ដែលពឹងផ្អែកលើរបរកសិកម្មរបស់គាត់។ ដោយមានការគាំទ្រពី គម្រោង “ការគ្រប់គ្រងរួមគ្នា ដើម្បីការពារ និងស្តារសវាទីជម្រាល និងប្រព័ន្ធបរិស្ថាន នៅតំបន់ជួរភ្នំក្រវ៉ាញ (ប៉ែកខាងលើ នៃអាងស្ទឹងព្រែកត្នោត)” CoWES ដែលអនុវត្តសកម្មភាពនៅក្នុងភូមិរបស់គាត់ បច្ចុប្បន្ននេះគ្រួសាររបស់គាត់ មានទឹកស្អាតប្រើប្រាស់ពេញមួយឆ្នាំ។ ដំណក់ទឹកដំបូងទាំងនេះ ផ្ដល់ប្រយោជន៍យ៉ាងធំធេងដល់ លោកស្រី និងគ្រួសាររបស់គាត់។
ដំណក់ទឹកដំបូងនៅក្នុងភូមិតាំងបំពង់ ៖ ដំណើររឿងរបស់ អ្នកស្រី ឆាយ ណាង
21 July 2020
លោកស្រី ឆាយ ណាង គឺជាម្ដាយ ជាកសិករ និងជាអ្នកផលិតស្រាបុរាណនៅក្នុងភូមិតាំងបំពង់ ដែលជាភូមិដាច់ស្រយាលមួយក្នុងខេត្តកំពង់ស្ពឺ។ រួមគ្នាជាមួយស្វាមីរបស់គាត់ គាត់បើកទៀមចាប់ហួយមួយកន្លែងដែលគាត់លក់ផ្លែល្ហុង ស្វាយ ដូង និងផ្លែទាប ដែលគាត់ដាំនៅជុំវិញផ្ទះរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលសម្រាប់គ្រួសាររបស់គាត់តែងតែជួបនឹងការគំរាមកំហែង ដោយសារតែបញ្ហាខ្វះទឹក។
ការដាំដុះដើមឈើហូបផ្លែរបស់លោកស្រី ឆាយ ណាង ពឹងអាស្រ័យលើទឹកភ្លៀងនៅរដូវវស្សា ចាប់ពីខែ ឧសភា រហូតដល់ខែ តុលា ជារៀងរាល់ឆ្នាំ។ គាត់ត្រងទឹកពីដំបូលផ្ទះរបស់គាត់ដាក់ក្នុងធុង និងទិញទឹកបន្ថែមទៀតពីអ្នកលក់។ នៅរដូវប្រាំង គ្រួសាររបស់គាត់ត្រូវទិញទឹកម្ដង ៥០០ លីត្រ សម្រាប់ប្រើប្រាស់ច្រើនថ្ងៃ ដែលត្រូវឱ្យគាត់ចំណាយប្រាក់ប្រមាណ ១៥ ដុល្លារ ក្នុងមួយខែ។
ក្នុងឆ្នាំ ២០១៩ គម្រោង “ការគ្រប់គ្រងរួមគ្នា ដើម្បីការពារ និងស្តារសវាទីជម្រាល និងប្រព័ន្ធបរិស្ថាន នៅតំបន់ជួរភ្នំក្រវ៉ាញ (ប៉ែកខាងលើ នៃអាងស្ទឹងព្រែកត្នោត)” CoWES
ដោយមានការគាំទ្រពីមូលនិធិបរិស្ថានសកល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង កម្មវិធីអភិវឌ្ឍសហប្រជាជាតិ បានទទួលស្គាល់ពីការគំរាមកំហែងដែលបង្កឡើងដោយសារបញ្ហាខ្វះទឹកដល់សកម្មភាពកសិរុក្ខកម្មក្នុងភូមិតាំងបំពង់។ តាមរយៈការងារអភិរក្សដីកសិកម្ម និង កសិរុក្ខកម្មគម្រោង CoWES បានជួយ សហគមន៍តប្រព័ន្ធទឹក ដើម្បីភ្ជាប់ទឹកស្អាតពីប្រភពទឹកនៅផ្នែកខាងលើភ្នំ ក្នុងស្រុកឳរ៉ាល់ ដែលមានទីតាំងនៅចម្ងាយ ៩,៥ គីឡូម៉ែត្រផ្គត់ផ្គង់មកភូមិនេះ។
ស្វាមីរបស់លោកស្រី ឆាយ ណាង គឺជា សមាជិកគណៈកម្មាធិការគ្រប់គ្រងទឹកម្នាក់ដែលប្រជាពលរដ្ឋក្នុងភូមិបានបោះឆ្នោតឲ្យ។ គាត់បាននិយាយថា «ស្ចាមីរបស់ខ្ញុំគេងមិនលក់សោះនៅពេលដែលគាត់ឃើញគេដឹក ទុយយោទឹកមកកាន់ភូមិរបស់ខ្ញុំនេះ។ គាត់និយាយថា វាហាក់បីដូចជាការយល់សប្តិ ។ ដែលគាត់មិនដែលឃើញបែបនេះឡើយ តាំងពីគាត់កើតមក។”
ជាមួយនឹងការទទួលបានទឹកប្រើប្រាស់បែបនេះ គ្រួសាររបស់ លោកស្រីឆាយ ណាង គ្រោងនឹងដាំដើមឈើហូបផ្លែ និងបន្លែបន្ថែមទៀត នៅក្នុងបរិវេណដីរបស់ពួកគាត់ ហើយក៏មានគម្រោងសង់បង្គន់អនាម័យថ្មីមួយផងដែរ។ គាត់នឹងសន្សំប្រាក់ពី ១០ ទៅ ១២ ដុល្លារក្នុងមួយខែ ទុកសម្រាប់ការអប់រំកូន ជាប្រាក់ដែលគាត់បន្សំបានពីការចំណាយ ទិញទឹក។ លោកស្រី ឆាយ ណាង ទទួលស្គាល់ថា ការទទួលបានទឹកស្អាតពីប្រភពផ្ទាល់បែបនេះមិនត្រឹមតែជួយឱ្យអាជីវកម្មខ្នាតតូច និងជីវភាពរស់នៅ ក៏ដូចជាសុខភាពសមាជិកគ្រួសាររបស់គាត់កាន់តែមានភាពល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជួយទៅដល់សហគមន៍ទាំងមូលក្នុងភូមិតាំងបំពង់ផងដែរដើម្បីឲ្យពួកគេមានជីវភាពធូរធារ។