ពួកយើងកំពុងស្វែងរកសហគ្រាសដែលធ្វើការងារផ្តោតទៅលើការលើកកម្ពស់ការបន្សុំានឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា! កាលបរិច្ឆេទទួលពាក្យត្រូវបានពន្យារពេល!
21 August 2023
យូអិនឌីភីកំពុងស្វែងរកសហគ្រាស ដែលធ្វើការងារផ្តោតទៅលើការលើកកម្ពស់ការបន្សុំានឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
របៀបដាក់ពាក្យ ឬ Nominate សហគ្រាសឱ្យចូលរួមប្រកួតក្នុងកម្មវិធី The Growth Stage Impact Ventures (GSIV)៖
- ទាញយកឯកសារលម្អិតអំពីកម្មវិធីGSIV និងដំណើរការជ្រើសរើស នៅទីនេះ
- ដើម្បីដាក់ពាក្យដោយផ្ទាល់ ឬ nominate សហគ្រាសណាមួយ សូមចូលទៅកាន់ តំណភ្ជាប់នេះ រួចបំពេញព័ត៌មានទៅក្នុងទម្រង់ដាក់ពាក្យចូលរួម។ ការដាក់ពាក្យចូលរួម ត្រូវតែជាភាសាអង់គ្លេស។
កាលបរិច្ឆេទផុតកំណត់ត្រូវបានពន្យាពេលរហូតដល់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ម៉ោង១១:៥៩នាទីយប់
តើអ្វីទៅជាកម្មវិធី GSIV?
កម្មវិធីGSIVនៅកម្ពុជា កំណត់យន្តការដើម្បីកំណត់ និងគាំទ្រសហគ្រាស ដែលកំពុងធ្វើការផ្តោតទៅលើការលើកកម្ពស់ការបន្សុំានឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅក្នុងវិស័យវិនិយោគជាអាទិភាព ដែលចេញពីផែនទីសម្រាប់វិនិយោគិនពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលជាឧបករណ៍ ឆ្លាតវៃវិភាគទីផ្សារ ដែលត្រូវបានរចនាឡើងដើម្បីជួយវិនិយោគិនឯកជន កំណត់នូវវិស័យនានាដែលជាឱកាសសម្រាប់ការវិនិយោគ និងគំរូអាជីវកម្មដែលជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើស៖
លក្ខណៈវិនិច្ឆ័យភូមិសាស្រ្ត៖ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។ សហគ្រាសដែលត្រូវនឹងលក្ខណៈវិនិច្ឆ័យ គឺត្រូវតែជាសហគ្រាស ដែលមានដំណើរការក្នុងប្រទេសកម្ពុជា ជាមួយនឹងក្រុមការងារគ្រប់គ្រង និងកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា ព្រមទាំងផ្តល់ផលិតផល និងសេវាកម្មភាគច្រើននៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសអាស៊ានដទៃទៀត។
លក្ខណៈវិនិច្ឆ័យគំរូអាជីវកម្ម៖ សហគ្រាសដែលត្រូវនឹងលក្ខណៈវិនិច្ឆ័យ ដែលកំពុងស្វែងរកដៃគូផ្នែក (បច្ចេកទេស ហិរញ្ញវត្ថុ ឬផ្សេងទៀត) ដើម្បីជួយឱ្យពួកគេរីកចម្រើន នឹងត្រូវបានវាយតម្លៃយោងទៅតាមលក្ខណៈវិនិច្ឆ័យគំរូអាជីវកម្ម ដែលផ្តោតលើផលជះ កំណត់ត្រាហិរញ្ញវត្ថុ ការវិនិយោគ ការច្នៃប្រឌិត ក្រុមការងារ និងមាត្រដ្ឋានការងាររបស់ពួកគេ។
លក្ខណៈវិនិច្ឆ័យទៅតាមវិស័យ៖ ប្រធានបទសំខាន់ របស់កម្មវិធីនេះ គឺការបន្សុំានឹងការប្រែប្រួលអាកាសធាតុ។ គំរូធុរកិច្ចរបស់សហគ្រាស ត្រូវចូលរួមចំណែកក្នុងមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត ដល់ការការបន្សុំានឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
ការជ្រើសរើសនឹងផ្តោតលើសហគ្រាស ដែលកំពុងមានប្រតិបត្តិការលើវិស័យមួយ ឬច្រើនក្នុងចំណោមវិស័យទាំង៥ ដែលបានធ្វើការជ្រើសរើសតាមរយៈផែនទីសម្រាប់វិនិយោគិនពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុដែលបានលើកឡើងនៅក្នុងរបាយការណ៍ការចូលរួមចំណែករបស់ជាតិ (NDC)នៅកម្ពុជាដែលមានដូចជា៖ ចំណីអាហារ និងកសិកម្ម ហេត្ថរចនាសម្ព័ន្ធសំណង់និងអាគារបៃតង អប់រំ ថាមពលកកើតឡើងវិញ និងសុខាភិបាល។
សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទង៖
thida.tieng@undp.org និង mialy.nomenjanahary@undp.org